"Empowering Artists Today, Bringing Benefit to Society Tomorrow" | «ផ្តល់សិទ្ធិ​ដល់​សិល្បករ​ថ្ងៃនេះ ពាំនាំ​មក​នូវ​ ផល​ប្រយោជន៍​ដល់​សង្គម​នៅ​ថ្ងៃ​ស្អែក»


The theme of the 2022 Cultural Season — “Action Today, Consequences Tomorrow” — takes
centre stage with the experiences of performers, writers and directors from across Southeast Asia.

Vignettes from the lives of these artists paint a vivid picture of the arts and culture industry in
the context of the ongoing COVID-19 pandemic.

“Given the past two years in the pandemic, artists in general can really only be struggling, at
least for the majority of us who have lost jobs and lost organisations because funding went to
more urgent matters. Now, the struggle really is just trying to find our footing again and figuring out how to begin again,” said Katrina Stuart Santiago, an essayist and cultural critic in
Manila, at a Question & Answer panel hosted by Cambodian Living Arts.

The panel, titled “Empowering Artists Today, Bringing Benefit to Society Tomorrow,”                        contextualised the risks that artists in countries, like Cambodia and The Philippines, continue to            face. As well as, the actions that can be tangibly taken to safeguard and empower artists for the future benefit of society.

As nations throughout the region reopen to the international community and begin the process of rebuilding, individual artists and coalitions of organisations are calling for the arts and culture industry to be a priority throughout the recovery.

“The ideal situation is when artists, and not only artists, but when everyone is free to express innovation, ideas, creativity, anything. That would be the ideal situation, not just for artistic expression, but for any form of expression because that allows us to advance as a society,” said Huot Dara, chief executive officer of Phare Performing Social Enterprise and general secretary of the Cultural and Creative Industries of Cambodia Association for Development and Advocacy, or CICADA.

The pathway to this “ideal situation” for artists and society will require developing relationships with a wide range of entities, from private sector companies investing in corporate social responsibility goals to civil society organisations thinking about the future to governments creating and implementing national policies.

“When we invest in culture, we don’t see its impact immediately with our own eyes. However, we allow our young people to know their own identities,” said Rithy Panh, a renowned Cambodian documentary filmmaker and screenwriter, through a recorded video at the panel. “It is important to invest now. It is important to allocate the budget for culture. It is said that creativity is a factor of resistance. If we don’t create, there is nothing to resist. We don’t move forward.”

Commitments to these relationships are vital to assuring the correct actions are taken today, in order to avoid irreversible consequences tomorrow.

“Arts is an act of resilience, to echo many of what all three of our speakers said today,” said Amara Goel, a Cambodian-American vocalist, who moderated the panel. “It offers us a language that speaks truth to power when words are not enough. It bridges generations alienated by war and tragedy… For us Cambodians, it is also a space where we can decide who we want to become.”

ចូលរួមជាមួយរដូវវប្បធម៌ឆ្នាំ ២០២២ជាមួយប្រធានបទ - «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» 
ដើម្បីទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងស្នាដៃរបស់អ្នកសម្តែងសិល្បៈ  អ្នកនិពន្ធ និងអ្នកដឹកនាំរឿងជាច្រើនរូប មកពីតំបន់អាសុីអាគ្នេយ៍។

ខ្សែជីវិតរបស់សិល្បករទាំងអស់នេះ ប្រៀបបីដូចជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីការរស់នៅក្នុងបរិបទនៃការរាតត្បាតសកលជំងឺកូវីដ១៩។


«ស្ថានភាពរាតត្បាតនៃជំងឺសកលអស់រយៈពេល ២ ឆ្នាំកន្លងមកនេះ បានធ្វើឱ្យសិល្បករជាច្រើនរូប ជួបប្រទះនូវការលំបាកយ៉ាងខ្លាំង។ ស្របពេលដែលសិល្បករមួយចំនួនទៀត បានបាត់បង់ការងារ និងសម្រេចចិត្តបិទទ្វារស្ថាប័នរបស់ខ្លួន ដោយសារមូលនិធិជំនួយ ដែលធ្លាប់ទទួលបាន

ត្រូវបានបង្វែរយកទៅប្រើប្រាស់សម្រាប់បញ្ហាបន្ទាន់ផ្សេងៗទៀត។ 

បច្ចុប្បន្ននេះ បញ្ហាប្រឈមធំបំផុតនោះ គឺថា តើយើងត្រូវធ្វើដូចម្ដេចដើម្បីក្រោកឈរ និងចាប់ផ្ដើមសារជាថ្មីម្ដងទៀត» នេះបើតាមការលើកឡើងរបស់លោកស្រី ខាទ្រីណា ស្ទួត សានទីយ៉ាហ្កូ អ្នកនិពន្ធអត្ថបទ និងអ្នកធ្វើវិវេចនាវប្បធម៌ នៃទីក្រុងម៉ានីលឡា ក្នុងកិច្ចពិភាក្សាសំនួរចម្លើយ ដែលរៀបចំដោយ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កាលពីពេលថ្មីៗកន្លងមកនេះ


ក្រោមកិច្ចពិភាក្សា «ផ្តល់សិទ្ធិដល់សិល្បករថ្ងៃនេះ ពាំនាំមកនូវផលប្រយោជន៍ដល់សង្គមនៅថ្ងៃស្អែក» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីហានិភ័យ ដែលសិល្បករនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន នៅតែបន្តជួបប្រទះ។ ក្រៅពីនេះ ក៏មានការពិភាក្សាអំពីសកម្មភាពផ្សេងទៀត ដែលត្រូវបានគេអាចយកមកអនុវត្ត ដើម្បីការពារ និងលើកកម្ពស់ដល់សិល្បករដើម្បីផ្តល់ជាប្រយោជន៍សង្គមនាពេលអនាគតផងដែរ។

  

ស្របពេលដែលប្រទេសនានានៅក្នុងតំបន់ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ទៅកាន់សហគមន៍អន្តរជាតិ និងចាប់ផ្តើមដំណើរការកសាងឡើងវិញ សិល្បករ និងអង្គការនានា បានអំពាវនាវឱ្យដាក់វិស័យសិល្បៈ និងឧស្សាហកម្មវប្បធម៌ ទៅក្នុងវិស័យអាទិភាពមួយ ក្នុងការស្តារឡើងវិញផងដែរ។

 

លោក ហួត តារា ​នាយក​ប្រតិបត្តិ​របស់​សហគ្រាស​សង្គម​ហ្វារ និង ជាអគ្គលេខាធិការរបស់​សមាគម​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ និង​វប្បធម៌​នៃ​កម្ពុជា ​ដើម្បី​អភិវឌ្ឍ និង​ការ​គាំទ្រ ឬហៅកាត់ថា(សមា​គម​សុី​កាដា) បានលើកឡើងថា៖  «ស្ថានភាពល្អមួយដែលយើងគ្រប់គ្នាចង់បាន គឺនៅពេលដែលសិល្បករ ហើយរាប់បញ្ចូលទាំងមនុស្សទូទៅទាំងអស់ មានសេរីភាពគ្រប់គ្រាន់ក្នុងការបង្ហាញពីការបង្កើតថ្មី ការយល់ឃើញ និងការច្នៃប្រតិដ្ឋរបស់ខ្លួន។  ការបង្ហាញទាំងនោះ មិនមែនសម្រាប់តែការបញ្ចេញមតិក្នុងទម្រង់សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែរាល់គ្រប់ទម្រង់ទាំងអស់ ព្រោះវាអាចជួយឱ្យសង្គមរីកចម្រើន

ទៅមុខបាន»។

   

មាគ៌ាដើម្បីឆ្ពោះទៅរកស្ថានភាពល្អ សម្រាប់សិល្បករ និងសង្គមមួយនេះតម្រូវឱ្យមានការបង្កើតទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នច្រើនវិស័យ ក្នុងនោះរួមមាន វិស័យឯកជនដែលអាចធ្វើការវិនិយោគតាមរយៈកញ្ចប់ទំនួលខុសត្រូវសង្គម និងអង្គការសង្គមសុីវិលជាច្រើនទៀត ដែលមានចក្ខុវិស័យគិតគូរពីអនាគត និងជាពិសេសវត្តមានរបស់រដ្ឋាភិបាល ដែលដើរតួសំខាន់ ក្នុងបង្កើត និងអនុវត្តគោលនយោបាយជាតិ។

 

តាមរយៈកិច្ចពិភាក្សានេះ ផលិតករភាពយន្តជើងចាស់ដ៏ល្បីល្បាញ លោករិទ្ធី ប៉ាន់ បានលើកឡើងតាមរយៈវីដេអូថតទុកមួយថា៖ «នៅពេលដែលយើងធ្វើការវិនិយោគទៅលើវប្បធម៌ យើងមិនអាចមើលឃើញពីលទ្ធផលរបស់វាភ្លាមៗនៅនឹងភ្នែកនោះទេ។ ប៉ុន្តែយើងត្រូវធ្វើឱ្យយុវជន ស្គាល់ពីអត្តសញ្ញាណរបស់ខ្លួន»។ 


លោកបានបន្ថែមទៀតថា៖ « វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគនាពេលនេះ។ ជាពិសេស ការបែងចែកថវិកាសម្រាប់វិស័យវប្បធម៌។ គេតែងនិយាយថាការច្នៃប្រតិដ្ឋ គឺជាធាតុផ្សំសំខាន់មួយ នៃការតស៊ូជម្នះទៅមុខ។ ហើយបើយើងមិនបង្កើតទេ យើងក៏គ្មានអ្វីនឹងតស៊ូជម្នះដែរ។ ហេតុនេះ យើងក៏មិនអាចបន្តដំណើរទៅមុខដូចគ្នា។»


ការប្តេជ្ញាចិត្តចំពោះទំនាក់ទំនងនេះ មានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យមានការអនុវត្ត នូវសកម្មភាពត្រឹមត្រូវទាន់ពេលវេលា និងជៀសវាងផលវិបាកទាំងឡាយណា ដែលមិនអាចកែប្រែបាននៅពេលអនាគត។

 

«សិល្បៈ គឺជាទង្វើនៃភាពរឹងមាំ ដែលបានលើកឡើងយ៉ាងច្បាស់ តាមរយៈវាយគ្មិនទាំងបីរូបរបស់យើង។» នេះបើតាមការលើកឡើងរបស់អ្នកសម្របសម្រួលក្នុងកម្មវិធី គឺលោកស្រី អមរ៉ា ហ្កូអ៊ែល។


«វាជាភាសានៃការពិតមួយ នៅពេលដែលពាក្យសម្តីតែមួយមុខ មិនអាចបកស្រាយគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ វាជាស្ពានដែលតភ្ជាប់ពីមួយជំនាន់ ទៅមួយជំនាន់ ដែលត្រូវបានកាត់ផ្តាច់ ដោយសារសង្គ្រាមនិងសោកនាដកម្មផ្សេងៗ។ … សម្រាប់ប្រជាជនកម្ពុជា វាក៏ជាកន្លែងដែលយើងអាចសម្រេចថា តើយើងចង់ក្លាយជានរណា។»

Comments