ការចែករំលែកទស្សនៈរបស់យុវជនអំពីរបាំសហសម័យ «បណ្តុះដុះ ដំកំពៀច ចុះហឺយ ដកណៅចេ»


អំពីស្នាដៃរបាំសហសម័យ «បណ្តុះដុះ ដំកំពៀច ចុះហឺយ ដកណៅចេ»

អ្នកដំឡើងស្នាដៃទាំងពីរបានប្រើប្រាស់ចំណេះជំនាញរបាំប្រពៃណីជនជាតិកួយ របាំបុរាណ និងរបាំសហសម័យដើម្បីស្វែងរកទំនាក់់ទំនងមិនអាចកាត់ផ្តាច់បានរវាងមនុស្ស និងធម្មជាតិ។ ពិភពលោកកាន់តែយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថានធម្មជាតិ ខណៈពេលដែលមនុស្សយើងជាអ្នកថែរក្សាផង និងជាអ្នកបំផ្លាញពិភពលោកជុំវិញខ្លួនឯងផង។

ប្រសិនបើអ្នកបានមើលការសម្តែង "ប្រពៃណីភូមិខ្ញុំ" ក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំមុន ហើយចង់សិក្សាស្វែងយល់អំពីផលប៉ះពាល់នៃការផ្លាស់ប្តូរក្នុងសហគមន៍កម្ពុជាចំពោះធម្មជាតិ អ្នកគួរតែចូលរួមទស្សនា​ការសម្តែងនេះដែលរួមមានការសម្តែងរបាំដោយសហគមន៍ជនជាតិកួយ​ របាំសហសម័យ ការប្រគំតន្រ្តីផ្ទាល់ និងចម្រៀង។ អ្នកដំឡើងស្នាដៃ៖ ខា ស្រស់ និង ជុំវណ្ណ សូដាជីវី (ប៊ែល)

Comments